
កាលបរិច្ឆេទ: ១០ មីនា ២០២៦ / សុខភាព / Author : ATH Sokren
ថ្នាំរិតគីណាល់ប៊ូមសម្រួលដល់ការចុករោយសាច់ដុំរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមបានបង្ហាញខ្លួនក្នុងកម្មវិធីរត់ប្រណាំងមនុស្សធម៌ Unity Fun Run ដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ដើម្បីសុខភាពមនុស្សគ្រប់គ្នា។
អ្នកចូលរួមប្រមាណ២២៤នាក់ ដែលមានអាយុពីម្ភៃទៅហុកសិបឆ្នាំ មករត់ដើម្បីបុព្វហេតុមនុស្សធម៌នៅលើចម្ងាយផ្លូវពីប្រាំទៅដប់គីឡូម៉ែត្រ។
មានវត្តមាននៅទីកន្លែងផ្ទាល់ដើម្បីណែនាំផលិតផលថ្នាំរិតគីណាល់ប៊ូម លោក សុខ ហួម៉េង អ្នកគ្រប់គ្រងផលិតផលនៅនាយកដ្ឋានម៉ាកាធីងនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានពន្យល់ថា កីឡាករភាគច្រើនបានស្គាល់គីណាល់ប៊ូមរួចទៅហើយ ជាពិសេសគឺកីឡាករអាជីព។
គីណាល់ប៊ូមមានប្រសិទ្ធភាពរហ័សទាន់ចិត្ត មិនស្អិត មិនប្រលាក់ដៃ និងធ្វើឱ្យប្រឡាក់សម្លៀកបំពាក់ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការចុករោយសាច់ដុំ ជាពិសេសនៅមុន និងក្រោយពេលធ្វើសកម្មភាព។
កីឡាករទាំងអស់ដែលបានចុះឈ្មោះចូលរួមរត់ប្រណាំងសុទ្ធតែទទួលបានគីណាល់ប៊ូមម្នាក់មួយប្រអប់ដើម្បីលាបកម្តៅសាច់ដុំមុននឹងរត់ ស្របតាមអនុសាសន៍របស់គណៈកម្មាធិការរៀបចំការប្រកួត៕